ខេត្តកែប, ព្រឹកថ្ងៃសុក្រ ៤ រោច ខែកត្តិក ឆ្នាំថោះ បញ្ចស័ក ព.ស.
២៥៦៧ត្រូវនឹងថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៣
លោក កែវ ហុង ប្រធានមន្ទីរសេដ្ឋកិច្ច
និងហិរញ្ញវត្ថុខេត្តកែប បានចូលរួមកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី
តាមរយៈប្រព័ន្ធវីដេអូ Zoom ជាមួយរដ្ឋបាលខេត្តកែប ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត
នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ។
របៀបវារៈនៃកិច្ចប្រជុំនេះ មានដូចខាងក្រោម៖
១-របាយការណ៍វឌ្ឍនៈភាព នៃការអនុវត្តវិធានការ គន្លឹះក្នុងវិស័យអប់រំ
របស់ក្រសួងអប់រំ យុវជននិងកីឡា។
២-របាយការណ៍វឌ្ឍនៈភាពនៃការរៀបចំនិងការ
អនុវត្តវិធានការគន្លឹះក្នុងវិស័យសុខាភិបាល។
៣-សេចក្តីព្រាងគោលនយោបាយជាតិ ស្ដីពីកម្មសិទ្ធិបញ្ញា ឆ្នាំ២០២៣-២០២៨។
៤-បញ្ហាផ្សេងៗ ៕